កំពង់ធំ៖ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឈៀង សុខុម មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំប្រតិភូរកងរាជអាវុធហត្ថ ចុះសួរសុខទុក្ខលោក អនុសេនីយ៍ឯក ព្រឿង ឈុំ នាយអាវុធហត្ថខេត្ត ដែលមានជំងឺត្រូវវះកាត់ប្រមាត់ កំពុងសម្រាកព្យាបាលបន្តនៅផ្ទះ និងបាននាំយកនូវថវិកាមហាគ្រួសារអាវុធហត្ថខេត្ត ប្រគល់ជូនផងដែរ ជាមួយគ្នានោះលោក ឧត្តមសេនីយ៍ត្រី ក៏បានជូនពរឱ្យយលោកឆាប់បានជាសះស្បើយ និងឆាប់បានវិលចូលបំរើការងារក្នុងអង្គភាពវិញ ។