បន្ទាយមានជ័យ៖ នៅវេលាម៉ោង ០១និង ៣០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅចំណុចីណូផារ៉ាមិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីលួច និងករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងដកហូតវត្ថុតាង
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូន ទៅអយ្យការ អមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី។