You are currently viewing អាវុធហត្ថខេត្តព្រៃវែង បញ្ជូនជនសង្ស័យ ៥នាក់ ទៅអយ្យការ អមសាលាដំបូងខេត្ត!

អាវុធហត្ថខេត្តព្រៃវែង បញ្ជូនជនសង្ស័យ ៥នាក់ ទៅអយ្យការ អមសាលាដំបូងខេត្ត!

ព្រៃវែង៖ រយៈពេលបីថ្ងៃគឺពីថ្ងៃទី ០៦ដល់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តព្រៃវែង បានបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងករណីលួច ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ នៅទីតាំងផ្សេងគ្នា រួមមាននៅចំណុចភូមិខ្យោកជើង ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ នឹងនៅចំណុចមុខវត្តសន្សំកុសល ស្ថិតនៅភូមិ០១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងជនសង្ស័យម្នាក់ទៀតត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនផងដែរ ពាក់ព័ន្ធករណីលួច នៅចំណុចផ្ទះលក់ម៉ូតូ ស្ថិតក្នុងភូមិឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ហើយនៅថ្ងៃទី០៨ ខែឆ្នាំដដែល កម្លាំងបានឃាត់ខ្លួនជនសង្ស័យ ០២នាក់បន្ថែមទៀតនៅចំណុចភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ព្រមទាំងបានដកហូវវត្ថុតាកពាក់ព័ន្ធបទល្មើសមួយចំនួនផងដែរ។