បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៣និង ០០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ដឹកនាំដោយលោក វរសេនីយ៍ទោ ជ័យ សុកា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះឃាត់ខ្លួនជនត្រូវចោទឈ្មោះ កើត ណូក ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ តាមដីកាបង្គាប់ឱ្យនាំខ្លួន លេខ នខ/ឃ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ របស់លោក ហុក ពៅ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទកាប់រានព្រៃឈូសឆាយដីព្រៃហ៊ុមព័ទ្ធកាន់កាប់ព្រៃ ពុំមានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត។
បច្ចុប្បន្ន ជនត្រូវចោទត្រូវបានកម្លាំងជំនាញ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី។