You are currently viewing លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន អញ្ជើញចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបសម្រាលកូន

លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន អញ្ជើញចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបសម្រាលកូន

កណ្តាល៖ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំ នាយ នាយរងអាវុធខេត្ត និងស្រុកមុខកំពូល អញ្ជើញចុះសួរសុខទុក្ខ នាំយកថវិកា និងសម្ភារៈមួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនគ្រួសារអាវុធហត្ថឆ្លងទន្ល ដល់លំនៅដ្ឋាន ចំនួន១ គ្រួសារ គឺគ្រួសារលោក នាយចំណង់ ម៉ែន សុផា ជំនួយការ មូលដ្ឋានស្រុកមុខកំពូល គ្រួសារឆ្លងទន្លេ ទទួលបានថវិកា ចំនួន ១.៣២០.០០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ។