ស្វាយរៀង៖ លោក វរសេនីយ៍ឯក ឡាក់ គួន នាយការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះមហន្តរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស (តំណាងលោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី) បាននាំយកថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នូវថវិកាចំនួន ២,០០០,០០០(ពីរលាន) រៀល ឧបត្ថម្ភដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីវេលាម៉ោងប្រហែល ២២:៣០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ នៅភូមិបឹងម្នង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង៕