កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សម្រាប់សវនាការ ជំនុំជម្រះក្តីជនជាប់ចោទ កឹម សុខា របស់សាលាដំបូងរាជធានីភ្នំពេញ ។
ពិធីនេះមានការអញ្ចើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង ទទួលជំនាញនីមួយៗ នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក មេបញ្ជាការកងវរអន្តរាគមន៍ ព្រមទាំងនាយ នាយរងអាវុធហត្ថ ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕