ភ្នំពេញៈ នៅវេលាម៉ោង១៨ និង១០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថការពារពហុកីឡាដ្ឋានជាតិអូឡាំពិក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច ស្ថិតនៅចំណុច ក្នុងពហុកីឡាដ្ឋានជាតិអូរឡាំពិក(ច្រកជណ្ដើរទី០១)។ បើតាមសំដីកម្លាំងអាវុធហត្ថនៅទីនោះផ្ទាល់ បានអោយដឹងថា
ជនសង្ស័យមានឈ្មោះ សាយ ស្វិត ភេទ ស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៥ ផ្លូវរទេះភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
+វត្ថុតាងចាប់យករួមមាន៖
០១. ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាកសាំសុងGalaxyA8 និងGalaxy CORE )
០២. កាបូបដៃចំនួន០១ ពណ៌សូកូឡា
០៣. ប្រាក់រៀល១០០០០រៀល និងឯកសារផ្សេងៗមួយចំនួនទៀត
មុនពេលកើតហេតុ ជនរងគ្រោះបានដើរចូលច្រកជណ្ដើរទី១ដើម្បីមើលការប្រកួត បាល់ទាត់ ជនរងគ្រាះទី០១បានបាត់ទូរសព្ឌ័ដៃរបស់ខ្លួនមួយគ្រឿង មិនដឹងអ្នកណាជាអ្នកយកទេ បន្ទាប់មកស្រាប់តែឃើញជនសង្ស័យ ភេទ ស្រីម្នាក់ បានលូកដៃរូតកាបូបស្ពាយ ខាងក្រោយរបស់ជនរងគ្រោះផ្សេងទៀត ពេលនោះជនរងគ្រោះទី០១បានរាយការណ៍
ជូនកម្លាំងអាវុធហត្ថមកឃាត់ជនសង្ស័យតែម្ដង ។ ជនសង្ស័យបានសារភាពថាខ្លួនបាន ធ្វើសកម្មលួចសំភារៈចំនួន០៥លើកមកហើយ។
បច្ចុប្បន្ន សំភារៈដែលយើងដកហូតពីជនសង្ស័យត្រូវបានប្រគល់ អោយទៅជនរងគ្រោះទាំងពីរវិញហើយ ចំណែក ជនសង្ស័យ ត្រូវកម្លាំងអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ។