You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សម្រាប់សវនាការ ជំនុំជម្រះក្តីជនជាប់ចោទ កឹម សុខា!

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សម្រាប់សវនាការ ជំនុំជម្រះក្តីជនជាប់ចោទ កឹម សុខា!

ព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សម្រាប់សវនាការ ជំនុំជម្រះក្តីជនជាប់ចោទ កឹម សុខា របស់សាលាដំបូងរាជធានីភ្នំពេញ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការស្តីទី នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ មេបញ្ជាការកងវរអន្តរាគមន៍ប្រចាំការ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕