You are currently viewing ប្រតិភូកងរាជអាវុធហត្ថអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបសកម្មភាពកិច្ចសហប្រតិបត្តិការ ជាមួយបញ្ជាការដ្ឋានយោធាខេត្តតៃនិញ ប្រចាំឆ្នាំ២០១៩!

ប្រតិភូកងរាជអាវុធហត្ថអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបសកម្មភាពកិច្ចសហប្រតិបត្តិការ ជាមួយបញ្ជាការដ្ឋានយោធាខេត្តតៃនិញ ប្រចាំឆ្នាំ២០១៩!

ប្រទេសវៀតណាម ៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានយោធាខេត្តតៃនិញ លោក ឧត្តមសេនីយ៍ទោ វ៉ា ឧត្តម នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង, លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងលោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង, ព្រៃវែង ត្បូងឃ្មុំ, ឧត្តរមានជ័យ និងកងរាជអាវុធហត្ថខេត្តស្វាយរៀង, ព្រៃវែង, ត្បូងឃ្មំ ជាមួយបញ្ជាការដ្ឋានយោធាខេត្តតៃនិញ ដើម្បីពិភាក្សាលើរបាយការណ៍មួយចំនួន។