ព្រៃវែង៖ នៅថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ទោ ប៉ុល សុផល មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រៃវែង និងនាំយកបច្ច័យដែលបានមកពីការរួមពីនាយ នាយរងអាវុធហត្ថខេត្តព្រៃវែងមានចំនួន ៧.២៧០.០០០រៀល និងសម្ភារៈរួមមានអង្ករ ១០០គីឡូក្រាម, ទឹកត្រី ៥ យួរ, ទឹកស៊ីអ៊ីវ ៥ យួរ, ទឹកបរិសុទ្ធ ១០កេស និងទឹកក្រូច ៣ កេស ជូនដល់គ្រួសារសពនៅភូមិពោធិ៍រៀងជើង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។