កំពង់ចាមៈ នៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ នូវសារធាតុញៀន ស្ថិតនៅចំណុច ផ្ទះសំណាក់ យីហោរតន: ស្ថិតក្នុងភូមិទី១៤ សង្កាត់ ក្រុង ខេត្តកំពង់ចាម។ បើតាមសំដីកម្លាំងកងរាជអាវុធហត្ថ បានប្រាប់ភ្នាក់ងារ GRK News អោយដឹងថា
ជនសង្ស័យទាំងនោះមានឈ្មោះ ៖
០១. ស្លេះ សូនី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិឥស្លាម រស់នៅភូមិព្រែកខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
០២. សែន រ៉ូហ្សា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូ២ ឃុំអូម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
០៣. ចាន់ ស៊ីដេត ភេទប្រុស អាយុ18ឆ្នាំ រស់នៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
០៤. ចន សំអូន ភេទប្រុស អាយុ29ឆ្នាំ រស់នៅភូមិបឹង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
០៥. ថន យ៉ុន ភេទប្រុស អាយុ17ឆ្នាំ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
+វត្ថុតាងចាប់យករួមមាន៖
០១. ថ្នាំញៀនម៉ាទឹកកក ចំនួន០២កញ្ចប់
០២. ទូរស័ព្ទដៃចំនួន០២គ្រឿង និងសម្ភារ:ជក់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថខេត្តកំពង់ចាម កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។