ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ នៅបញ្ជាដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញផ្សព្វផ្សាយការងារចិត្តសាស្រ្ត ដល់កងវរសេនាតូចអាវុធហត្ថចល័ត កងវរសេនាតូចយានយន្តកិត្តិយស និងកងអន្តរាគមន៍កងរាជអាវុធហត្ថ។ ក្នុងនោះលោក ឧត្តមសេនីយ៍ប្រធានស្នងការបានធ្វើការអប់រំពីស្តីពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់អាវុធហត្ថ ក្រមសីលធម៌ បទបញ្ជាផ្ទៃក្នុងរបស់អាវុធហត្ថ នីតិវិធីនៃដំណើរការរឿងក្តីព្រហ្មទណ្ឌ ច្បាប់ស្តីពីបាតុកម្ម កុបកម្មដោយសន្តិវិធី និងគោលការណ៍ជាមូលដ្ឋាន ស្តីពីការប្រើប្រាស់អាវុធដោយមន្រ្តីប្រតិបត្តច្បាប់ ដែលចំណុចទាំងអស់ពាក់ព័ន្ធការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់។