You are currently viewing ឧត្តមសេនីយ៍ត្រី សោ សាវឿន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ ទិសដៅឆ្នាំ២០២០!

ឧត្តមសេនីយ៍ត្រី សោ សាវឿន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ ទិសដៅឆ្នាំ២០២០!

កំពង់ចាម៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ ទិសដៅឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សម្រាប់សវនាការជំនុំជម្រះក្តី ជនជាប់ចោទ កឹម សុខា របស់សាលាដំបូងរាជធានីភ្នំពេញ។ ពិធីនេះមានចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក មេបញ្ជាការកងវរអន្តរាគមន៍ ព្រមទាំងនាយ នាយរង និងពលអាវុធហត្ថខេត្ត ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕