You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ផ្សព្វផ្សាយផែនការ ការពារសន្តិសុខសម្រាប់សវនាការ ជំនុំជម្រះក្តីជនជាប់ចោទ កឹម សុខា

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ផ្សព្វផ្សាយផែនការ ការពារសន្តិសុខសម្រាប់សវនាការ ជំនុំជម្រះក្តីជនជាប់ចោទ កឹម សុខា

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានអញ្ជើញផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សម្រាប់សវនាការ ជំនុំជម្រះក្តីជនជាប់ចោទ កឹម សុខា របស់សាលាដំបូងរាជធានីភ្នំពេញ។
ពិធីនេះមានការអញ្ចើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក មេបញ្ជាការកងវរអន្តរាគមន៍ ព្រមទាំងនាយ នាយរង និងពលអាវុធហត្ថខេត្ត ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕