You are currently viewing ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០!

ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០!

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា​ ឆ្នាំ២០២០​ លោក​ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលនៃបញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនិវត្តតួនាទីភារកិច្ច​ និងការការកងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់នាយ នាយរង និងពលទាហាននៃកងរាជអាវុធហត្ថវិទ្យាស្ថាន​ កងរាជអាវុធហត្ថកំបូល ក្នុងនោះផងដែរលោក​ ឧត្តមសេនីយ៍នាយក ក៏បានធ្វើការផ្សព្វផ្សាយអំពីផែនការ ការពារសន្តិសុខ​រក្សាសណ្តាប់ធ្នាប់សម្រាប់សវនាការជំនុំជម្រះក្តីជនជាប់ចោទ កឹម សុខា និងពិធីបុណ្យចូលឆ្នាំប្រពៃណីចិននាពេលខាង
មុខនេះផងដែរ។