You are currently viewing នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៣​ វគ្គវិក្រឹត្យការនាយទាហានគ្រប់គ្រងកងអន្តរាគមន៍ជំនាន់ទី២​ វគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៤

នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៣​ វគ្គវិក្រឹត្យការនាយទាហានគ្រប់គ្រងកងអន្តរាគមន៍ជំនាន់ទី២​ វគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៤

លោក​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ បានអញ្ជើញជាអធិបតីភាព​ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៣​ វគ្គវិក្រឹត្យការនាយទាហានគ្រប់គ្រងកងអន្តរាគមន៍ជំនាន់ទី២​ និងបើកវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៤។​ ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គា ទី១៤​ ខែមករា​ ឆ្នាំ២០២០​ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន​ កងរាជអាវុធហត្ថភ្នំជំរាយ​ ស្ថិតក្នុងភូមិច្រកកូវ​ ឃុំពាម​ ស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង​។

ក្នុងឱកាសនោះដែរ លោក នាយឧត្តមសេនីយ៍ បានថ្លែងនូវការកោតសរសើរ ដល់នាយទានហាន នាយទាហានរង និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលធ្វើឱការងារបិទវគ្គ និងបើកវគ្គប្រកបទៅដោយរលួន និងបានខិតសំប្រឹកប្រែង យកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមចំណែកអនុវត្តបទបញ្ជារបស់ រាជរដ្ឋាភិបាល ក៏ដូចជាកងយោធពលខេមរភូមិន្ទ ក្នុងការបង្ការ ទាប់ស្តាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបានអនុវត្តនូវកិច្ចការងារស្នូលសំខាន់ៗ ក្នុងកងរាជអាវុធហត្ថកន្លងមករួមមាន ការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព កន្លែងស្នាក់នៅ កន្លែងធ្វើការ ទីលានហ្វឹកហាត់ ការងារអប់រំហ្វឹកហ្វឺនលើកម្ពស់សមត្ថភាព ការងារធានាមធ្យោបាយគ្រឿងបំពាក់ ជាពិសេសការងារចិញ្ចិមថែទាំមសុខភាពកងទ័ព និងអនុវត្តគោលនយោបាយលើកទឹកចិត្ត ដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ បានបន្តថា តាមយៈការខិតខំប្រឹកប្រែងទាំងអស់នេះ បានធ្វើឱ្យកងរាជអាវុធហត្ថមានភាពរឹងមាំ ហើយរ៉ាប់រ៉ងយ៉ាងមានប្រសិទ្ធិភាពនូវតួនាទីភារកិច្ច ចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងកាអនុវត្តច្បាប់ បង្ក្រាបបទល្មើល រួមចំណែកក្នុងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពយយោបាយ ដែលជាលក្ខណមិនអាចខ្វះបានក្នុងការសាង និងអភិវឌ្ឍន៍ ការរីកចម្រើនជាលំដាប់របស់ប្រទេសជាតិយើង។ នាយឧត្តមសេនីយ៍ សៅ សុខា បានបន្តថាៈ ថ្ងៃនេះហើយបានធ្វើការបិទវគ្គ បណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៣​ វគ្គវិក្រឹត្យការនាយទាហានគ្រប់គ្រងកងអន្តរាគមន៍ជំនាន់ទី២​ និងបើកវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៤ និងយកឱកាសនេះថ្លែងអំណរគុណអ្នកដែលមានការពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹកប្រែងបង្ករលក្ខណៈងាយស្រួល ធ្វើឱ្យវគ្គទាំងពីនេះបញ្ចប់ទៅដោយរលូន និងមានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់។ ហើយថ្ងៃនេះដែរ ហើយបានធ្វើការបើកវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៤ ដូចច្នេះយោធាចារ្យ គ្រួឧទ្ទេសនាម ត្រូវជ្រើសរើសយកមេរៀនល្អៗ បង្រៀនងាយយល់ ងាយចាំចេះ និងមានប្រសិទ្ធភាពខ្ពស់ អ្នកដែលមានការពាក់ព័ន្ធទាំងអស់ក្នុងវគ្គនេះ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ទាំងការងារបុគ្គលិក ការងារភស្តុភារ ការងារសម្ភារៈបច្ចេកទេស និងការងារហិរញ្ញវត្ថុត្រូវយកចិត្តទុកដាក់តាមតួនាទីភារកិច្ចរបស់ខ្លួន សាលាត្រូវរៀបចំបទបញ្ជាផ្ទៃក្នុង ត្រូវមានអនុរក្សដើម្បើតាមដានការសិក្សា យកចិត្តទុកដាក់រៀបចំការស្នាក់នៅ ហូបចុកឱ្យបានសមស្រប ហើយសិក្ខាកាមត្រូវយកចិត្តទុកដាក់ ឧស្សាព្យាយាម ខិតខំរៀនសូត្រ ស្រូបយកចំណេះដឹង ស្តាប់យោធាចារ្យ គ្រូឧទ្ទេសនាមពន្យល់ និងចេះធ្វើការស្រាវជ្រាវរៀនសូត្របន្ថែម ដើម្បីឱ្យវគ្គនេះដំណើរការដោយរលួន ពេលបញ្ចប់វគញគសិក្ខាកាមត្រូវតែមានសមត្ថភាព ចំណេះជំនាញពិតប្រាកដ នាយឧត្តមសេនីយ៍បានបញ្ជាក់យ៉ាងច្បាស់ថា៖ មានតែការអប់រំហ្វឹកហ្វឺនបណ្តុះមណ្តាលនោះទេ ទើបកម្លាំងអាវុធហត្ថអាចរ៉ាប់រងបាននូវតួនាទីភារកិច្ចដែលថ្នាក់លើប្រគល់ជូនប្រកបដោយជោគជ័យ។