សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា
និងប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាឱកាសខួប ៣៥ឆ្នាំ នៃការចូលកាន់តំណែងជា
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
(១៤ មករា ២០២០)រយៈពេល៣៥ឆ្នាំក្នុងវីរភាពដ៏អស្ចារ្យ សម្ដេចនាយករដ្ឋមន្ត្រី គឺជាប្រទីបបំភ្លឺផ្លូវ និងជាអ្នក
កាច់ចង្កូតនាវាកម្ពុជាឆ្លងកាត់ការលំបាក ខ្វះសព្វ ខ្វះគ្រប់ ក្នុងកាលៈទេសៈ មានសន្តិភាពផង សង្គ្រាមផង
រហូតទទួលបានការអភិវឌ្ឍមួយដ៏ខ្លាំងក្លានាពេលបច្ចុប្បន្ន ក្រោមនយោបាយ ឈ្នះ ឈ្នះ
ស្ដារនិងអភិវឌ្ឍ នាំមាតុភូមិដ៏កម្សត់មួយនេះ បើកទំព័រសករាជថ្មីឆ្ពោះទៅរកអនាគតរុងរឿង។
ស្នាដៃដ៏ច្រើនឥតគណនា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ជាទីគោរព
គឺសក្តិសមជារដ្ឋបុរសនៃកម្ពុជា ហើយពិតណាស់ថា បើគ្មានការដឹកនាំដោយ
សម្តេចតេជោ នោះទេ ក៏គ្មានអ្វីៗដូចពេលនេះដែរ។ យើងខ្ញុំ គ្រប់រូប
បន្តគាំទ្រ សម្ដេចតេជោ គ្មានទីបញ្ចប់ឡើយ។
សូម សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង
បុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ ប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ
អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមគោរពជូនពរពី
នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់