បាត់ដំបង៖ នៅវេលាម៉ោង ១១:០០ នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង និងខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង បានចុះធ្វើការត្រួតពិនិត្យទីតាំងកែច្នៃ ផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត របស់ឈ្មោះ សាន់ នាង ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅក្រុមទី២៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតឈើប្រភេទសុក្រមចំនួន ៣៧ដុំ ស្មើនឹង ១,៥០០ ម៉ែត្រត្រីគុណ, តាបឈូសចំនួន ០១, ម៉ាស៊ីនបញ្ឈរចំនួន ០១ គ្រឿង។
បច្ចុប្បន្នឈើរួមនឹងសម្ភារខាងលើត្រូវបានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង ដើម្បីបន្តនីតិវិធី ។