You are currently viewing លោក វរសេនីយ៍ឯក តូច សាវឿន អញ្ជើញបើកីវគ្គហ្វឹកហ្វឺន រក្សាសណ្ដាប់ធ្នាប់ ដល់នាយ នាយរងអាវុធហត្ថ!

លោក វរសេនីយ៍ឯក តូច សាវឿន អញ្ជើញបើកីវគ្គហ្វឹកហ្វឺន រក្សាសណ្ដាប់ធ្នាប់ ដល់នាយ នាយរងអាវុធហត្ថ!

ស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង លោក វរសេនីយ៍ឯក តូច សាវឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីបើកីវគ្គហ្វឹកហ្វឺន រក្សាសណ្ដាប់ធ្នាប់ ដល់នាយ នាយរងអាវុធហត្ថ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សម្រាប់សវនាការ ជំនុំជម្រះក្តីជនជាប់ចោទ កឹម សុខា របស់សាលាដំបូងរាជធានីភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក មេបញ្ជាការកងវរអន្តរាគមន៍ ព្រមទាំងនាយ នាយរង និងពលអាវុធហត្ថខេត្ត ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕