រតនគិរី៖ ថ្ងៃអង្គារ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី យោងតាមបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី លោក វរសេនីយ៍ឯក ទី ណាដែន មេបញ្ជាការរង ទទួលផែនប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តរតនគិរី បានត្រៀមកម្លាំង និងមធ្យោបាយផ្សេងៗ សម្រាប់ការពារ រក្សាសណ្តាប់ធ្នាប់ ក្នុងដំណើរការនៅ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ តុលាការសាលាដំបូងរាជធានីភ្នំពេញ និងបើកសវនាការកាត់ទោសជនជាប់ចោទ កឹម សុខា។