You are currently viewing ថវិកាជាង ២៩ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសព នាយអាវុធហត្ថទទួលមរណៈភាព!

ថវិកាជាង ២៩ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសព នាយអាវុធហត្ថទទួលមរណៈភាព!

តាកែវ ៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បាននាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៩,៨៩៧,០០០រៀល ទៅប្រគល់ជូនគ្រួសារ សពលោក អនុសេនីយ៍ឯក ប៊ុន សុខហេង មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។ លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី បានឱ្យដឹងថា ទាំងនេះ សបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការស្រឡាញ់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ដែលមានចំពោះ មន្រ្តីក្រោមឱវាទ ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក ហើយថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាក ដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត និងសប្បុរសជនដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរថវិកាចំនួន ៥.០០០.០០០រៀល គឺជាថវិកាផ្ទាល់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ផងដែរ។