អហ ភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា វេលាម៉ោង១៤និង៣០នាទី នៅចំណុចបន្ទប់ជួលលេខ40D ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ កម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យ សហការជាមួយកម្លាំងការិយាល័យគ្រឿងញៀន រាជធានីភ្នំពេញ បានបង្ក្រាបការចែកចាយ ប្រើប្រាស់គ្រឿងញៀន អំពើលួច និងរក្សាអាវុធដោយគ្មានការអនុញ្ញាត។ បានឃាត់ខ្លួនមនុស្សចំនួន ០៣នាក់។ បន្ទាប់កម្លាំងជំនាញបានបន្តឆែកឆេរផ្ទះជួលមួយទៀត ស្ថិតក្នុងបូរីប៊ុនហួរ។ លទ្ធផលឃាត់ខ្លួនមនុស្ស ០៥នាក់ទៀត។ ចាប់យកវត្ថុតាងរួមមាន៖ 1/គ្រាប់បែកដៃ01គ្រាប់ 2/កាំភ្លើងខ្លីK54 មួយដើម បង់មួយ គ្រាប់12 និងក្បាលគ្រាប់បាញ់រួចមួយគ្រាប់ 3/ម្សៅក្រាមសថ្លា01កញ្ចប់តូច 4/ប្រដាប់កាច់កឡាន01 5/ប្រដាប់ឆ្កឹះសោរម៉ូតូ01 6/ទូរសព្ទ03គ្រឿង 7/សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ 8/សោរចាក់ចង្កូតឡានដែលកាច់បាក់01 និង9/ម៉ូតូC125ចំនួន02គ្រឿង។

មនុស្សមួយក្រុមត្រូវបានឃាត់ខ្លួន ព្រោះសង្ស័យប្រព្រឹត្តបទល្មើសជាច្រើន
- Post author:Eng Hy
- Post published:August 12, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

កងរាជអាវុធហត្ថពីរខណ្ឌសហការណ៍គ្នាឃាត់ខ្លួនជនសង្ស័យ០២នាក់បាញ់បោះដោយសេរី

ឃាត់ខ្លួនជនង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទំងន់ទោស និងករណីអ្នកទទួលទិញផលចោរកម្ម

អាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនង្ស័យម្នាក់ករណីគ្រឿងញៀន

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប សហការ បង្ក្រាបបទល្មើសព្រៃឈើ

បង្ក្រាបករណីដឹកជញ្ជូនឈើក្រញ៉ូងខុសច្បាប់មួយលើក ឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់
