You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី ផ្សព្វផ្សាយការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ដល់កម្លាំងចំណុះបញ្ជាការដ្ឋានផ្ទៃប្រទេស!

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ផ្សព្វផ្សាយការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ដល់កម្លាំងចំណុះបញ្ជាការដ្ឋានផ្ទៃប្រទេស!

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋាន ទំនាក់ទំនងកិច្ចការសាធារណៈ បានធ្វើការផ្សព្វផ្សាយផែនការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន និងចំណុះស្នងការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទស ដើម្បីឱ្យយល់ជ្រួតជ្រាបពីតួនាទី ភារកិច្ច កងរាជអាវុធហត្ថ ដោយផ្តោតលើ ៥ចំណុច ១.តួនាទី ភារកិច្ចនិងការទទួលខុសត្រូវ ២.បទវិន័យ ក្រមសីលធម៌ បទបញ្ជាផ្ទៃក្នុងកងរាជអាវុធហត្ថ ៣.នីតិវិធីដំណើរការរឿងក្តីព្រហ្មទណ្ឌ ៤.ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ៥.គោលការណ៍ជាមូលដ្ឋាន ស្តីពីការប្រើប្រាស់កម្លាំង និងអាវុធដោយមន្ត្រីប្រតិបត្តិច្បាប់។