ភ្នំពេញៈ វេលាម៉ោង ០៨ និង៣០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ មានករណី ផ្លុងម៉ូតូម៉ាក Scoopy i ពណ៍ខ្មៅស្លាកលេខ ភ្នំពេញ 1AT 0013 ចោល កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បានប្រទះឃើញ និងបានយកមករក្សាទុក ហើយប្រគល់ជូនម្ចាស់ដើមវិញហើយ។
មុខពេលកើតហេតុ នៅវេលាម៉ោង ៨ និង០០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ ជនឈ្មោះ យូ សុខសំនៀង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិព្រែក សំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បានជិះម៉ូតូជាមួយក្មួយឈ្មោះស៊ុំ វុទ្ធីរៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជាមួយគ្នា។ ជិះចេញពីផ្ទះក្នុងគោលបំណង ជូនឈ្មោះ ស៊ុំ វុទ្ធីរះ ទៅមន្ទីរពេទ្យរុស្សី ដើម្បីពិនិត្យព្យាបាលជម្ងឺ ដោយឈ្មោះ ស៊ុំ វុទ្ធីរះ មានសតិមិនគ្រប់ និងធ្លាប់ប្រើប្រាស់គ្រឿងញៀន។ ពេលពួកគេជិះម៉ូតូមកដល់ ចំនុចផ្លូវជាតិលេខ២ មុខ សាលា IIC ឈ្មោះស៊ុំ វុទ្ធីរះ បានឈប់ម៉ូតូ រួចអោយឈ្មោះ យូ សុខសំនៀង ចុះពីម៉ូតូ ហើយឈ្មោះស៊ុំ វុទ្ធីរះ បានជិះម៉ូតូទៅតែ ម្នាក់ឯង មកចូលហូបបាយនៅក្បែរជញ្ចើមផ្លូវជាតិ លេខ២ ដោយ មិនមានលុយអោយអ្នកលក់បាន ឈ្មោះស៊ុំ វុទ្ធីរះ បានទុក ម៉ូតូចោលរួចបាន ឡើងជិះរឺម៉កទៅមន្ទីពេទ្យរុស្សីបាត់ ។ រហូតនៅវេលា ម៉ោង ១៣ និង០០នាទី ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ឈ្មោះ ស៊ុំ វុទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំមុខរបរយោធា ស្នាក់នៅភូមិព្រែក សំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ត្រូវជាឪពុកឈ្មោះ ស៊ុំ វុទ្ធីរះ បានទទួលពត័មានពីវិទ្យុ ABC ថា កម្លាំងអាវុធហត្ថ ខណ្ឌមានជ័យ បានរក្សាទុកម៉ូតូរបស់គាត់នៅមូលដ្ឋានខ័ណ្ឌមានជ័យ បន្ទាប់ពីបានពត៌មាន គាត់ក៏មកទទួលយកម៉ូតូរបស់គាត់ត្រឡប់ទៅវិញផ្ទះ។