បន្ទាយមានជ័យ៖ ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីប្រេជាពលរដ្ឋថា មានករណី ជួញដូរគ្រឿងញៀនដោយខុសច្បាប់ កម្លាំងមូលដ្នាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ ឬប្រើសប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ និងដកហូតវត្ថុតាងគ្រឿងញៀនចំនួន ១៣កញ្ចប់ ក្នុងនោះ មេតំហ្វេតាមីនទឹកកក ១២កញ្ចប់, មេតំហ្វេតាមីនគ្រាប់ចំនួន០១កញ្ចាប់(១០គ្រាប់), ម៉ូតូកង់បីពណ៌លឿង ០១គ្រឿង , និងឧបករណ៍វេចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ៕