កំពង់ធំ៖ កាលពីវេលាម៉ោង១ និង០០នាទី រំលងអាធ្រាត្រ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ កងកម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី ផុន សុផល នាយការិយាល័យព្រហ្មទណ្ឌ និងមានការសម្របសម្រួលផ្ទាល់ពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានចុះបង្រ្កាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើ និង ប្រើប្រាស់រថយន្តដែលពាក់ស្លាកលេខក្លែងក្លាយ ស្ថិតនៅចំនុចភូមិសូយោង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ហើយបានចាប់យកវត្ថុតាងបានរថយន្តចំនួន០៣គ្រឿង, ឈើសុក្រំចំនួន ៨៩ដុំ ព្រមទាំងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌិន រ៉ានី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មកររស់នៅផ្ទះជួល ភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើនេះសមត្ថកិច្ចបានកសាងសំណុំរឿងបន្តតាមនីតិវិធី ។