ភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ លោក ឧត្តមសនីយ៍ទោ ខៀវ សាម៉េត នាយខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជូនពរ អនុព័ន្ធយោធាវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ។