ឧត្តរមានជ័យ៖ នៅថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានដឹកនាំមន្រ្តីក្រោមឱវាទ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សឿន ហៃ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លងវែង ដែលបានមរណៈភាព កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ព្រមទាំងបាននាំយកថវិកា នាយ នាយរង កងរាជអាវុធហត្ថខេត្ត ចូលរួមរំលែកទុក្ខគ្រួសារសពចំនួន ៩.៥០០.០០០ (ប្រាំបួនលានប្រាំសែនរៀល) នៅគេហដ្ឋានគ្រួសារសព ភូមិកណ្តាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។