ព្រះវិហារ៖ ក្រៅពីការងារបង្ការ បង្ក្រាបបទល្មើស លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ តែងតែបានយកចិត្តទុកដាក់ផងដែរចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាសុខទុក្ខរបស់មន្ត្រីអាវុធហត្ថក្រោមឱវាទ ជាក់ស្តែងនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានចាត់អោយលោកឧត្តមសេនីយ៍ត្រី កឺ ឆេងហៀត មេបញ្ជាការរង ដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៤០០.០០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមានទឹកផ្លែឈើ ០១កេស, ទឹសុទ្ធ ០១កេស និងទឹកដោះគោឆៅ ០២ឡូតិ៍ ទៅប្រគល់ជូនគ្រួសារលោក ព្រិន្ទបាលទា អុន ប្រាក់ នាយទាហានរងនៃកងរាជអាវុធហត្តខេត្តព្រះវិហារ ដែលភរិយារបស់លោកទើបនឹងសម្រាលកូន កំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។