បាត់ដំបង៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង អមដំណើរដោយលោកមេបញ្ជាការរង, នាយរងសេនាធិការ, ប្រធាន-អនុប្រធានមន្ទីរ, នាយការិយាល័យ និង លោកមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង អញ្ជើញចុះសាកសួរសុខទុក្ខលោក អនុសេនីយ៍ទោ ជឹម ចិន្តា នាយការិយាល័យទំនាក់ទំនងសាធារណៈ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យយោធភូមិភាគទី៥ និងបាននាំយកថវិកាចំនួន ១.២០០.០០០ រៀល (មួយលានពីរសែនរៀល) សម្រាប់ជួយដោះស្រាយថ្លៃព្យាបាលផងដែរ។