You are currently viewing អាវុធហត្ថខេត្តសៀមរាប បញ្ជូនជនសង្ស័យ ០៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

អាវុធហត្ថខេត្តសៀមរាប បញ្ជូនជនសង្ស័យ ០៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

សៀមរាប៖ នៅវេលាម៉ោង ១៩:៣០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌ស (មេតាំហ្វេតាមីន) ចំនួន ១២កញ្ចប់ និងទូរស័ព្ទដៃចំនួន ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរួច។