You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចុះត្រួតពិនិត្យចំនួនទ័ព មធ្យោបាយគ្រឿងបំពាក់ យោធបរិក្ខារ ត្រៀមអន្តរាគមន៍ការពារសវនាការជំនុំជម្រះក្ដីជនជាប់ចោទ កឹម សុខា

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចុះត្រួតពិនិត្យចំនួនទ័ព មធ្យោបាយគ្រឿងបំពាក់ យោធបរិក្ខារ ត្រៀមអន្តរាគមន៍ការពារសវនាការជំនុំជម្រះក្ដីជនជាប់ចោទ កឹម សុខា

ពោធិ៍សាត់​៖​ លោក​ ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះត្រួតពិនិត្យចំនួនទ័ព មធ្យោបាយគ្រឿងបំពាក់ យោធបរិក្ខារ ត្រៀមអន្តរាគមន៍ការពារសវនាការជំនុំជម្រះក្ដីជនជាប់ចោទ កឹម សុខា របស់សាលាដំបូងរាជធានីភ្នំពេញ នៅតាមបណ្ដារាជធានី ខេត្ត!
– យោងសេចក្តីសម្រេចលេខ០២/២០២០ ស.ស.រ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ របស់ឯកឧត្តម នាយឧត្តមសេនីយ៍​ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២០​ ខែមករា​ ឆ្នាំ២០២០ លោក​ ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍នៅបញ្ជាការដ្នានកងរាជអាវុធហត្ថខេត្តពោធិសាត់។