កំពង់ចាម៖ នៅវេលាម៉ោង ១៦ និង ២៥នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិទី១៥សង្កាត់ វាលវង់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ចាម ដឹកនាំបញ្ជាដោយលោក វរសេនីយ៍ត្រី ឆាយ រ៉ង ប្រធានមន្ទីរយុត្តិធម៌ស្តីទី កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ០៦នាក់ និងដកហូតវត្ថុតាងមានម្សៅក្រាពណ៌សថ្លាចំនួន ១៦កញ្ចប់, ទូរស័ព្ទដៃចំនួន ០៦គ្រឿង, ថង់ប្លាស់ស្ទិច និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅអយយ្យការអមសាលាដំបូងខេត្ត។