បាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អមដំណើរដោយលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញចុះត្រួតពិនិត្យទីតាំងដើម្បីត្រៀមរៀបចំផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សម្រាប់ពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ក្រោមប្រធានបទ “ទន្លេ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍” ដែលនឹងត្រូវរៀបចំធ្វើនៅខេត្តបាត់ដំបង នាកំឡុងខែ មីនា ឆ្នាំ២០២០ ខាងមុខនេះ។