You are currently viewing លោក វរសេនីយ៍ឯក ហ៊ុន សុងពោ ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបសម្រាលកូន!

លោក វរសេនីយ៍ឯក ហ៊ុន សុងពោ ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបសម្រាលកូន!

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០ នាយអាវុធហត្ថស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ ដឹកនាំដោយ លោក វរសេនីយ៍ឯក ហ៊ុន សុងពោ បានចុះសួរសុខទុក្ខលោក វរសេនីយ៍ទោ នុត ប៉ូលីន មេបញ្ជាការអង្គភាព ស្រាវជ្រាវព័ត៌មាន ដែលប្រពន្ធរបស់គាត់កំពុងសម្រាកសម្រាលកូន (ឆ្លងទន្លេ) នៅមន្ទីរពេទ្យសម្ភព ជូលី ចិត្រា និងបាននាំយកថវិកា របស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៤,០០០,០០០រៀល និងថវិកាក្រុមការងារចំនួន ២,០០០,០០០រៀល បន្ថែមទៀតសរុប ៦,០០០,០០០ រៀល។