You are currently viewing ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បានបើកកិច្ចប្រជុំពង្រឹង លើការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត!

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បានបើកកិច្ចប្រជុំពង្រឹង លើការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត!

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានមតិពង្រឹងលើការងារជំនាញហិរញ្ញវត្ថុនិងទិសដៅសម្រាប់ខែកុម្ភៈ ឆ្នាំ២០២០។ កិច្ចប្រជុំនេះដោយមានការចូលរួមពីនាយរងការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធនី-ខេត្តព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕