You are currently viewing អាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រះសីហនុ៖ នៅវេលាម៉ោង ១៨:៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចក្រុម១៤ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយបានឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ ឈ្មោះ ចាន់ លឹម ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ ស្រុកកំណើត ស្រុកពាមប្រភ្នក ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិ០១ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ, ឈ្មោះ ប៉ា លិក ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិដំណាក់ស្វាយ ឃុំល្វេ ស្រុកកោះសុទិន ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិ០៤ សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ និងឈ្មោះ គ្រុយ ហៃ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្រុកកំណើត សង្កាត់ទឹកល្អក់ ខណ្ឌមានជ័យ ក្រុងភ្នំពេញ បច្ចុប្បន្នស្នាក់នៅភូមិ០៤ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ។
កម្លាំងបានដកហូតវត្ថុតាងម្សៅក្រាមសរថ្លា ចំនួន ៣៤កញ្ចប់ និងទូរស័ព្ទ ចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរួច។