ភ្នំពេញ៖ លោក នាយឧត្តមសេនីយ៍ ឥត សាតរ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រៀមរៀបចំពិធីបុណ្យដង្ហែរព្រះសពសម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះប្រព្រឹត្តទៅនារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលេីផ្ទៃប្រទេសដោយមានការអញ្ជេីញចូលរួមពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីដែលមានការពាក់ព័ន្ធជាច្រេីនរូបទៀត។