រតនគិរី៖ នៅវេលាម៉ោង ០៩:១៥នាទី ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថហត្ថខេត្តដឹកនាំដោយ លោក វរសេនីយ៍ទោ ចាន់ សារិន មេបញ្ជាការរង ទទួលការងារបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថស្រុកខេត្តរតនគិរី សហការជាមួយកម្លាំងចំរុះបានចុះស្រាវជ្រាវរុករក ទប់ស្កាត់បទល្មើសធនធានធម្មជាតិ (ព្រៃឈើ) ក្នុងភូមិសាស្រ្តស្រុកអូរយ៉ាដាវ ជាក់ស្ដែងក្រុមការងារចុះដល់ត្រង់ចំណុចនិយាមកា (០៧៤៩៧៤៩- ១៤៩១៨៨៥) ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិតាកុកភ្នង ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានប្រទះឃើញគំនរឈើនៅរាយប៉ាយក្នុងព្រៃ សរុបចំនួន ៩៦ដុំ ដែលជាភេទឈើចាស់យូរឆ្នាំ ដែលជនមិនស្គាល់អត្តសញ្ញាណ បានយកទៅលាក់ទុកនៅចំណុចភូមិសាស្ត្រខាងលើ បច្ចុប្បន្ន បានធ្វើប្រគល់ជូនទៅឱ្យជំនាញបរិស្ថានឧទ្យានជាតិស្រុកអូរយ៉ាដាវ ដើម្បីការពារនឹងចាត់ការទៅតាមនីតិវិធីច្បាប់។