You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

តាកែវ៖ នៅវេលាម៉ោង ១៥ និង ៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ដារា មេបញ្ជាការ អាវុធហត្ថស្រុក និងដោយមានការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ និងដកហូតវត្ថុតាងម៉្សៅក្រាមសថ្លាចំនួន ០៥កញ្ចប់ សម្ភារៈវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន, ទូរស័ព្ទ ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំនុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្ត។