ព្រះសីហនុ៖ វេលាម៉ោង១០:៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយមន្រ្តីអង្គការវ៉ាយអេត ដឹកនាំដោយលោក ស រ៉ោ អនុប្រធានក្រុមអន្តរាគមន៍ចល័ត បានចុះត្រួតពិនិត្យ និងឆែកឆេររកកន្លែងលក់សាច់សត្វព្រៃខុសច្បាប់ នៅចំណុចហាងជើងភ្នំត្រជាក់ចិត្ត ស្ថិតក្នុងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងសាច់ជ្រូកព្រៃ ចំនួន ១៦ គីឡូក្រាម និងសាច់កាំប្រម៉ាចំនួន ១៤,៥០គីឡូក្រាម បច្ចុប្បន្នមន្រ្តីជំនាញ បានកំពុងអនុវត្តទៅតាមនីតិវិធី។