បាត់ដំបង៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង មន្ដ្រីអាវុធហត្ថក្រោមឧវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក អនុសេនីយ៍ទោ វ៉ើនសាវុធ ជំនួយការ មូលដ្ឋាន កងរាជអាវុធហត្ថស្រុកថ្មគោល។ សពលោក អនុសេនីយ៍បានទទួលមរណៈភាពកាលពីថ្ងៃ២២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ០១ និង ៣០នាទី ដោយជំងឺគ្រុនចាញ់សើរើ នៅមន្ទីរពេទ្យយោធភូមិភាគទី៥ក្នុ ងជន្មាយុ ៤៤ឆ្នាំ សពតម្កល់ធ្វើបុណ្យ នៅភូមិអន្លង់រុន ឃុំអន្តូងរ៉ុន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្នុងនោះផងដែរលោក ឧត្តមសេនីយ៍មេបញ្ជាការ បានប្រគល់ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តបាត់ដំបងចំនួន ១១.៩០៥.០០០សម្រាប់រៀបចំពីធីបុណ្យទៅតាមប្រពៃណី។