You are currently viewing សមត្ថកិច្ចអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យប្រុស ស្រី ០៤នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត!

សមត្ថកិច្ចអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យប្រុស ស្រី ០៤នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត!

ព្រះសីហនុ៖ វេលាម៉ោង ១៤:០០នាទី រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន ០៤នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបានបង្រ្កាបនៅវេលាម៉ោង ១០:៣០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ចំណុចក្រុមទី៨ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

ជនសង្ស័យមានឈ្មោះ ស្រ៊ុន សុថៃលីន ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅខារ៉ាអូខេ ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ, ឈ្មោះ សុទ្ធ រចនា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅខារ៉ាអូខេ ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ, ឈ្មោះ នី នាងតូច ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅខារ៉ាអូខេ ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ និងឈ្មោះ ណាន ខៃ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរអាជីវករ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។
កម្លាំបបានដកហូតវត្ថុតាងម្សៅសថ្លាចំនួន ២កញ្ចប់, ម្សៅពណ៌ស(ប្រភេទខេ)ចំនួន ២កញ្ចប់, ថ្នាំពណ៌បៃតងចំនួន ៦គ្រាប់, កញ្ឆាមូជាបារី ចំនួន ៤ដើម, ដេកកេះ ចំនួន៥ និងទូរស័ព្ទចំនួន ១គ្រឿង។