អហផទ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការរៀបចំពិធីបុណ្យសព ឧត្តមសេនីយ៍ត្រី សុខ គ្រីន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីរៀបចំពិធីបុណ្យសពនេះ ឱ្យបានសមរម្យតាមប្រពៃណី សាសនា និងពិធីការកងទ័ព។ លោក ឧត្តមសេនីយ៍ត្រី សុខ គ្រីន បានទទួលមរណភាពនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង៤និង៣០នាទី ទាបភ្លឺ ដោយរោគាពាធ។ សពបានតម្កល់នៅផ្ទះលេខ២៨Eo ផ្លូវ១៤៩ សង្កាត់វាលវង្ស ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយនឹងដង្ហែសពចេញពីគេហដ្ឋានឆ្ពោះទៅកាន់ឈាបណដ្ឋានវត្តទួលទំពូង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង១៤និង០០នាទី។
នាយឧត្តមសេនីយ៍ សៅ សុខា បានសម្រេចបង្កើតគណៈកម្មការរៀបចំពិធីបុណ្យសព ឧត្តមសេនីយ៍ត្រី សុខ គ្រីន
- Post author:Eng Hy
- Post published:August 12, 2015
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ
You Might Also Like

កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ
បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានកិត្តិយស សូមជម្រាបដំណឹងដល់បងប្អូន ស្តីពីការផ្អាកចរាចរណ៍ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ

លោក វរសេនីយ៍ ឯក កែន វណ្ណៈ អញ្ជើញជួបសំណេះសំណាល និងឧបត្ថមថវិកាសម្ភារៈមួយចំនួន ជូនបងប្អូនកីឡាករទូកងព្រះខន័យទិព្វ សុខសែនជ័យ

ចូលរួមសំអាតបរិស្ថាន ដើម្បីសុខភាពយើងទាំងអស់គ្នា

អាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានចែកជូនដល់នាយ នាយរងអាវុធហត្ថ!
