You are currently viewing ឧត្តមសេនីយ៍ត្រី លី ឡាដា ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថ ទើបសម្រាលកូន!

ឧត្តមសេនីយ៍ត្រី លី ឡាដា ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថ ទើបសម្រាលកូន!

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ និងបាននាំយកថវិកាអង្គភាពកងរាជអាវុធហត្ថខេត្ត ចំនួន ៤០ម៉ឺនរៀល ព្រមទាំងសម្ភារៈមួយចំនួន ជូនដល់គ្រួសារលោក វរសេនីយ៍ត្រី ក្លម សុខុម នាយការិយាល័យបញ្ជូនសារ ដែលទើបឆ្លងទន្លេ នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។