សៀមរាប៖ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប លោក វរសេនីយ៍ឯក សូ ឆៃលី មេបញ្ជាការរង និងជានាយសេនាធិការស្តី បានអនុវត្តបទបញ្ជាធ្វើការផ្សព្វផ្សាយអំពីការពារការចម្លងមេរោគផ្សេងៗតាមផ្លូវដង្ហើម បន្ទាប់ពីមានការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មី ដែលជំងឺផ្លូវដង្ហើមនេះ បានឆ្លងរាលដាលដល់បណ្តាប្រទេសជាង១០ហើយ នៅលើពិភពលោក ហើយបន្ទាប់ពីការផ្សព្វផ្សាយបានចប់មក ក៏បានធ្វើពលកម្ម បោសសំអាត បរិវេណនៃទីបញ្ជាការខេត្ត ផងដែរ។