កំពត៖ ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត លោក វរសេនីយ៍ឯក សួន សេដ្ឋារ៉ា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពត បានធ្វើការផ្សព្វផ្សាយការងារបង្ការ ទប់ស្កាត់ ការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មី (កូរ៉ូណា) ដែលមានប្រភពមកពីទីក្រុងហ្វូហាន ប្រទេសចិន។ ក្រោយពីបានធ្វើការផ្សព្វផ្សាយចប់ កម្លាំងក៏បានធ្វើពលកម្ម និងអនាម័យបោសសំអាត បរិវេណទីបញ្ជាការផងដែរ។