You are currently viewing កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនចំនួន០៣នាក់ ពាក់ព័ន្ធករណី បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនចំនួន០៣នាក់ ពាក់ព័ន្ធករណី បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

ព្រះសីហនុៈ វេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណី បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងហាងខារ៉ាអូខេរាត្រីសំណាង ស្ថិតក្នុងក្រុម៨.ភូមិ៤.ស.ក៤.ក្រុង_ខេត្តព្រះសីហនុ។ បើតាមការអោយដឹងពីកម្លាំង កងរាជអាវុធហត្ថក្រុងព្រះសីហនុ បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ៖
០១. កុង អ៊ីងជែ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរផ្នែកអគ្គិសនី នៅរោងចក្រធ្យូងថ្ម មានទីនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
០២. លី ជាន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរផ្នែកអគ្គិសនីនៅរោងចក្រធ្យូងថ្ម មានទីលំនៅឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
០៣. លី សៅនីង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរផ្នែកអគ្គិសនីនៅរោងចក្រធ្យូងថ្ម មានទីលំនៅឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
បានធ្វើអោយមានការខូចខាតដូចខាងក្រោម ៖
០១. ម៉ាស៊ីនបញ្ចាំងLCD ចំនួន០១គ្រឿង ស្មើទឹកប្រាក់ ៤៥០$
០២. បណ្តាលភ្ញៀវបន្ទប់ជាប់ជិតខាងរត់ចេញមិនបានទូរទាត់ប្រាក់ ចំនួន ២៦៧$
ជនសង្ស័យត្រូវកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនបន្ត ទៅតាមនីតិវិធី។
see