កោះកុង៖ ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោក ឧត្ដមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើការផ្សព្វផ្សាយការងារបង្ការ ទប់ស្កាត់ ការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មី (កូរ៉ូណា) ដែលមានប្រភពមកពីទីក្រុងហ្វូហាន ប្រទេសចិន។ ក្រោយពីបានធ្វើការផ្សព្វផ្សាយចប់ កម្លាំងក៏បានធ្វើពលកម្ម និងអនាម័យបោសសំអាត បរិវេណនៃទីបញ្ជាការផងដែរ។